|
|
ក្រុមភ្ញៀវអ្នកមានបុណ្យ FC Barcelona បានលុតក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid ដោយលទ្ធផល ៤-០ ក្នុងជំនួប El Classico កាលពីយប់មិញ ។
ខ្សែប្រយុទ្ធចំណូលថ្មី Aubameyang ជាអ្នកសុទ្ធគ្រាប់បាល់បើកឆាកនៅនាទី ២៩ តង់ទី១ ។ រំលងបានត្រឹមតែ ៩នាទី Ronald Araújo ស៊ុតបញ្ចូលទីគ្រាប់ទី២ ធ្វើអោយបញ្ចប់លទ្ធផល ២-០ ក្នុងតង់ទី១ ។
ចូលដល់តង់ទី២ បានត្រឹមតែ២នាទី ខ្សែប្រយុទ្ធវ័យក្មេង Ferrand Torres ស៊ុតបញ្ចូលទីគ្រាប់ទី៣ ។ Aubameyang ជាអ្នកស៊ុតគ្រាប់បាល់ចុងក្រោយ ធ្វើអោយបញ្ចប់ការប្រកួតដោយលទ្ធផល ៤-០ ។
គួរបញ្ជាក់ថាជ័យជំនះកាលពីយប់មិញ ធ្វើអោយ Barca បំបែកកំណត់ត្រាមិនដែលឈ្នះ ៥ប្រកួតចុងក្រោយក្នុងជំនួប El Classico ៕
ប្រភព: BBC Sports
យោងតាម The Athletic កីឡាករ Liam Delap បានឈានដល់កិច្ចព្រមព្រៀងជាមួយ Chelsea លើលក្ខខណ្ឌផ្ទាល់ខ្លួននៃកិច្ចសន្យារបស់គាត់។...
Juventus បានតែងតាំង Damien Comolli ជាអ្នកគ្រប់គ្រងទូទៅថ្មីរបស់ខ្លួន ដែលមានប្រសិទ្ធភាពនៅថ្ងៃទី 4 ខែមិថុនា។...
Desire Doue តារាបាល់ទាត់វ័យ 19 ឆ្នាំរបស់ Paris Saint-Germain បានទទួលពានរង្វាន់ Man of the Match ជាផ្លូវការក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2025 បន្ទាប់ពីយកឈ្នះ Inter Milan 5-0 នៅកីឡដ្ឋាន Allianz Arena ទីក្រុង Munich ។...
ខ្សែបម្រើ Kevin De Bruyne របស់ Manchester City នឹងផ្ទេរទៅ Napoli នេះបើយោងតាមអ្នកខាងក្នុង Nicolo Schira ។...
Sevilla បានបង្ហាញចំណាប់អារម្មណ៍ក្នុងការតែងតាំង Imanol Alguacil ជាគ្រូបង្វឹករបស់ពួកគេ នេះបើយោងតាមអ្នកខាងក្នុង Nicolo Schira ។...